យុវជនម្នាក់បើករថយន្តកុងតឺន័របទស្តាំមិនប្រយ័ត្នបុករថយន្តតាកូម៉ាចត់ចោលលើចញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖យុវជនម្នាក់បើករថយន្តកុងតឺន័របទស្តាំមិនប្រយ័ត្នក៏ជ្រុកទៅបុកគូទរថយន្តតាកូម៉ាចត់ចោល លើចញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ កើតឡើងកាល់ពីវេលាម៉ោង១២ និង៣០ នាទីយប់រំលងអាធាត្រឈានចូលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេញកើតហេតុគេបានឃើញរយន្តកុងតឺន័រ   ក្បាល់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-9537 ធ្វើដំណើរតាមបណ្តោលផ្លូវវ៉េងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ផ្លូវបំបែកជាបីត្រង់ច្រមុះជ្រូកស្ទឹងមានជ័យទល់មុខនិងសាលាប៊ែធី អន្តរជាតិ បទស្តាំមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ាមួយគ្រឿងពណ៌ទឹកបា្រក់ ពាក់ស្លាកលេខ កំពត 2A-1624  ដែលចត់ចោលលើចញ្ចើមផ្លូវចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តតាកូម៉ារងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមាននណាម្នាក់រងរបួសនោះឡើយ។ ភ្លាមៗនោះម្ចាស់រថយន្តកុងតឺន័រព្យាយាមបើរត់គេចខ្លួន តែត្រូវបានម្ចាស់រថយន្តតាកូម៉ា ដេញតាមឃាត់ម្ចាស់រថយន្តកុងតឺន័រដែលជាអ្នកបង្ករជាប់នៅចំនុចមុខផ្សារស្ទឹងមានជ័យថ្មី។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដើម្បីធ្វើការសម្រប់សម្រួល រីឯភាគីខាងម្ចាស់រថយន្តកុងតឺន័រដែលជាអ្នកបង្ករព្រមធ្វើសង់និងជួសជុលឱ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅនិងកន្លែងភ្លាមៗតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner