សមត្តកិច្ចក្រសួងមហាផ្ទៃដេញស្ទាក់ចាប់ខ្លួនមេញ្ជាការសឹករងម្នាក់ឈរជើងនៅស្រុកកៀនស្វាយ..!

អត្ថបទដោយ៖
Kien Sereyvuth

(កណ្តាល)៖  លោក គឹម សុវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ តាមដីការបស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចយកអចលនទ្រព្យអ្នកដទៃទៅលក់ ។
   បញ្ហានេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារយើងអោយដឹង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា:  ពិតជាមានការចាប់ខ្លួនលោក គឹម សុវណ្ណ ប្រាកដមែន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ងួន វុទ្ធី  ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ។
   លោក ទិន សុចិត្រា អះអាងថា: ពេលនេះ លោ ក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ដោយតុលាការបានចោទពីរ លួចយកដោយខុសច្បាប់នូវអចលន:ទ្រព្យ(លួចដី)។
     លោក គឹម.សុវណ្ណ មេបញ្ជាការរូបនេះ និងបក្ខពួក កន្លងមកលោកតែងតែធ្លាប់បានរកសុីរៀបដី មានន័យថា ទិញដីសប្បទាន ពីប្រជាពលរដ្ឋ ឲ្យទៅមេឈ្មួញធំ..ៗ តែពេលនេះរកដីអោយមេឈ្មួញដែលគេអោយប្រាក់ ហើយគ្មានដី.ត្រូវជាប់សម្នាញ់ច្បាប់.ដោយលោក គឹម.សុវណ្ណ ត្រូវបានតុលាការខេត្តកណ្ដាល បានចេញដីការឲ្យចូលខ្លួនជាច្រើនដងរួចមកហើយ.តែលោកបានព្យាយាមគេចវេសមិនចូលខ្លួនតាមអណាចសាលដីការ។
      លោក ទិន.សុចិត្រា ព្រះរាជអជ្ញារង និងជាអ្ននាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថែមទៀតថា: លោក គឹម.សុវណ្ណ អាយុ៥២ឆ្នាំរស់ភូមិទួលត្នោត ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្ដាល។ហើយលោក សុវណ្ណ ត្រូវបានផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌលេខ ១៨៣(គ)ចុះថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៨របស់សាលាដំបូងខេត្តកណ្ដាល.ហើយត្រូវបានជាប់ពន្ធនាគារចំនួន១ឆ្នាំ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner