ចាប់ជនសង្ស័យគ្រឿងញៀន៣នាក់ (Video Inside)

ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តបាត់ដំបង។ យោងតាម ស្នងការដ្ឋាននគរបាលខេត្ត ការបង្ក្រាប បានធ្វើឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១មិថុនាឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងួត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន៣នាក់ រួមមានឈ្មោះ ជួន ណារីនភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ។ អ្នកទាំង៣រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន៨ថង់ ទម្ងន់១ពាន់ ១៣៨ក្រាម៩៧មីលីក្រាម, មេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២៨គ្រាប់ទម្ងន់២ក្រាម៤០មីលីក្រាម និងវត្ថុតាងមួយ ចំនួនទៀ សមត្ថកិច្ចបានកសាងសំណុំរឿងបង្ក្រាបគ្រឿងញៀនទាំងនេះ ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមផ្លូវច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner