អ្នកជំងឺកូវីដ១៩ ចំនួន១៨៧នាក់ បានជាសះស្បើយ និងបាន ត្រឡប់ ទៅលំនៅឋានរបស់ខ្លួនវិញ

អត្ថបទដោយ៖
ជា សេឌី

លោក អូន ខន អភិបាល អភិបាលស្រុកកំពង់ត្រាច អមដំណើរដោយលោកអភិបាលរងស្រុក កងកម្លាំងទាំងបី រួមនឹងក្រុមគ្រូពេទ្យ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះសំណេះសំណាលនិងផ្តាំផ្ញើដល់បងប្អូនអ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលសាលាវិទ្យាល័យព្រះបិតាជាតិ ដោយបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន១៨៧នាក់ ក្នុងស្រុកកំពង់ត្រាច និងអ្នកមកពីក្រៅស្រុកផងដែរ។

ក្នុងនោះលោកអភិបាលស្រុកបាននាំនូវប្រសាសន៍ថ្នាក់ដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងការយាយីដោយជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបង្អែកកំពង់ត្រាច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ និងព្យាបាលអ្នកជំងឺបានល្អ និងសូមស្នើឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតតាមការណែនាំរបស់រដ្ឋបាលស្រុក ក្នុងវិធានការបង្ការ ទប់ស្តាប់ជំងឺកូវីដ១៩នេះ។

ក្នុងនោះលោកអភិបាល បានណែនាំផ្តាំផ្ញើដល់អ្នកដែលបានជាសះស្បើយទាំងអស់ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ និងត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តអោយបានល្អតាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់ និងត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដោយត្រូវថែរក្សាសុខភាព លាងដៃជាមួយសាប៊ូ អាកុល ពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ដើម្បីយើងរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ ក្នុងសហគមន៍ និងក្នុងប្រទេសយើងបន្តទៀត៕ Sila Sarin

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner