ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៣៤នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខថយចុះចំនួន ៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យកាល ពី ម្សិលមិញបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧នាក់ ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង ៣៤នាក់ នៅ ថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមនចំនួន២៨នាក់ និង៦នាក់ ដទៃទៀតករណីឆ្លងលើពលករដែលទើបត្រឡប់ មកពីប្រទេសថៃ ។ ពលរដ្ឋដែលមានផ្ទុកជំងឺកូវីដ១៩ទាំង ៣៤នាក់នោះ មានអាសយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត ចំនួន ២៨នាក់, នៅស្រុកមង្គលបុរី ៣នាក់, នៅស្រុកព្រះនេត្រព្រះ ២នាក់ និងនៅស្រុកស្វាយចេកចំនួន ម្នាក់ ។
ខេត្តបន្ទាយមានជ័យគិតចាប់តាំងពីដើមខែមិថុនានោះមកមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៧៨នាក់ និងមាន អ្នកជាសះស្បើយចំនួន ៩៦៣ ដោយបូកបញ្ចូលទាំងអ្នកជាសះស្បើយចំនួន ៧៣នាក់ នៅថ្ងៃនេះផងដែរ ៕