រថយន្ត 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស 2នាក់រងរបួសធ្ងន់និងស្រាល នៅក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2021 វេលាម៉ោង 1 និង 30 នាទីនៅលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះបង្គោលគីឡូម៉ែត្រ 86.87ត្រង់ចំណុចមុខសួនច្បារឆ្នាំងមាស ស្ថិតនៅភូមិទួលក្រលាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានករណីគ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើងវាងរថយន្តម៉ាក lexus330 ពណ៌សគ្មាន(ពាក់ផ្លាកលេខ) បើកបរដោយ ឈ្មោះ គង់ សុជាតិ ភេទប្រុស អាយុ 39ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិបំបុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើកបរពីត្បូងទៅជើងបានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.10 .59.បើកបរដោយឈ្មោះ ឆៃ ឈុំ ភេទប្រុស អាយុ27 ឆ្នាំ មុខរបរបើកបរ រស់នៅបច្ចុប្បន្នភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីជើងទៅត្បូង ។
លោក ហង្ស ប៊ុនហាក់ អធិការងនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា គ្រោះថ្នាក់ ខាងលើនេះគឺកត្តាមកពីរថយន្តទាំងពីរធ្វើដំណើរច្រាសទិសគ្នាមកដល់កន្លែងកើតហេតុ រថយន្តលុច្សស៊ីសបើកក្នុងល្បឿនលឿនហើយក៏រេចង្កូតមកបុករថយន្តធំ តែម្តង ។ បង្កឲ្យមាន របួសមនុស្សពីរនាក់ ធ្ងន់និងស្រាល និងបង្កឲ្យខូចខាតរថយន្តទាំង 02គ្រឿង ។
ក្រោយពីកើតហេតុ.ត្រូវបានបញ្ជូនជនរងគ្រោះទាំងពីរទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីជួយសង្គ្រោះជាបន្ទាន់ផងដែរ ។ ចំណែករថយន្តទាំងពីរគ្រឿងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការគរបាលខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅពេលក្រោយ ៕ សុខ គឹមសៀន










