ពិភពលោកមានអ្នកកើតកូវីដ ជាង១៧៦លាននាក់ ស្លាប់ជិត៤លាននាក់
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៧៦,០៣១,៨៩១នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៨០០,២៨៣នាក់ និងជាសះស្បើយឡើងវិញ ១៥៩,៥៩៩,៩៩៤នាក់ គិតត្រឹមព្រឹកថ្ងៃទី១២ មិថុនា ចេញផ្សាយដោយគេហទំព័រអន្តរជាតិ Worldometer ។
ប្រភពថា អាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ គឺប្រទេសឥណ្ឌា ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល៕




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ