ក្រុមជម្រើសជាតិត្រូវរំសាយជាបណ្តោះអាសន្នដើម្បីការពារ Covid19

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីការពារការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមក Covid19 នឹងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសម្រេចរំសាយក្រុមជម្រើសជាតិជាបណ្តោះអាសន្ន។ បើតាមប្រភពពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ការហាត់ហ្វឹកហ្វឺនត្រូវផ្អាក ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ រហូតដល់ពេលជូនព័ត៌មានជាថ្មី។

យ៉ាងណាទាក់ទងនឹងផ្អាកការហ្វឹងហ្វឺននេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ថា នឹងពិចារណាលើការរំសាយការប្រមូលផ្ដុំ ហើយត្រូវគិតគូរពីបញ្ហាកីឡាករដែលគាត់កំពុងសិក្សារៀនសូត្រ ត្រូវរកដំណោះស្រាយយ៉ាងណាដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេ និងជាពិសេស ក្រសួងនៅតែបន្តឧបត្ថម្ភដល់កីឡាករជម្រើសជាតិដូចសព្វដង។

ឯកឧត្តម ស សុខា បានបញ្ជាក់ថា ការរំសាយ ក៏ជាឱកាសមួយ ដែលមជ្ឈមណ្ឌលត្រូវ សហការជាមួយមន្ទីរសុខាភិបាលរាជភ្នំពេញ ដើម្បីសម្អាតអាគាស្នាក់នៅ និងបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ នៅជុំវិញអាគាររបស់កីឡាករជម្រើសជាតិ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner