អប្សរាព្រឹកនេះ ១៤ មិថុនា ២០២១

មាតិការព្រឹក ១៤-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V2      សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៤ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ក្រោមប្រធានបទ«TVETធ្វើឱ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលខ្ពស់»។…ឃ្លីប…

V1      សម្ដេចតេជោ ហ៊ុន សែន សម្រេចដឹកនាំបញ្ជាផ្ទាល់លើគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ៕…អានផ្ទាល់

C1     ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤៦៨នាក់ ខណៈអ្នកជំងឺ៦៣៦នាក់ជាសះស្បើយ និងស្លាប់១៥នាក់។ ហើយគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨,៤២៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣១,៨៥៨នាក់ និងស្លាប់សរុបចំនួន ៣៣៥នាក់ ៕…អានផ្ទាល់ ចប់

C2     ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ច្រានចោលការផ្សាយព័ត៌មានប្រឌិតថា ចិនបានគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ១៩ Stop Covid  ៕…អានផ្ទាល់

C3  ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការចោទរបស់ស្ថានទូតអាមេរិកថា «កម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» គឺជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ៕…អានផ្ទាល់(Page)

វគ្គទី២៖សុវត្ថិភាពសង្គម

ខេត្តកំពង់ឆ្នំាង

BH2   ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ រីករាយសប្បាយចិត្ត ខណៈបានផ្លូវកៅស៊ូចំនួន១២ គីឡូម៉ែត្រ កសាងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ៕ …អានផ្ទាល់…

ខេត្តកំពង់ចាម

C5     កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…(រដ្ឋមន្ត្រីកសិកម្ម)

ខេត្តកណ្តាល

C7  អភិបាលក្រុង ស្រុក ជាប់ដងទន្លេ ក្នុងខេត្តកណ្តាល ប្ដេជ្ញាអនុវត្តបទបញ្ជាអភិបាលខេត្ត ដោយមិនអនុញ្ញាតឲ្យបែត្រី ឬផ្ទះទឹក មានទៀតឡើយក្នុងភូមិសាស្ត្ររបស់ខ្លួន ៕ …អានផ្ទាល់(Page)

ខេត្តកំពង់ស្ពឺ

C8      អភិបាលខេត្តកំពង់ស្ពឺថ្លែងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គឺដោយសារតែធ្វេសប្រហែសនិងសំងំព្យាបាល ខ្លួនឯង ៕ …អានផ្ទាល់(ដោយ៖ម៉ុន សំអាត)

ខេត្តបន្ទាយមានជ័យ

C9     ប្រធានក្រុមការងារ ចុះជួយស្រុកថ្មពួក បានក្រើនរំលឹកទៅដល់ សមាជិកគណបក្ស ត្រូវយកចិត្តទុក្ខដាក់សំណើរចាំបាច់របស់ប្រជាពលរដ្ឋ និងការងារគណបក្សនៅមូលដ្ឋាន។ …លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…

ខេត្តបាត់ដំបង

C10    រដ្ឋបាលខេត្តបាត់ដំបង មានចក្ខុវិស័យក្នុងការរៀបចំទិសជ្រុងទាំង៤ជុំវិញខេត្ត ឲ្យប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ ដ៏មានសក្តានពល និងជាគម្របបៃតងប្រកបបរិស្ថានល្អ ដើម្បីលើកកម្ពស់ជីវភាពរស់នៅបងប្អូនតំបន់ទាំងនោះបានល្អប្រសើរ ៕ …អានផ្ទាល់(ដោយ៖អ៊ុក សំអាន)

ខេត្តកំពត

V3      អាជ្ញាធរខេត្តកំពត ចុះពិនិត្យទីតាំងក្នុងរោងចក្រពូចិន ឃុំកំពង់ត្រាចខាងលិច ពាក់ព័ន្ធករណីកម្មករ កម្មការិនី ក្នុងរោងចក្រមានវិជ្ជមានជំងឺកូវីដ១៩៕…អានផ្ទាល់

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ធំ

BH4   កងទ័ពតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បង្កបង្កើនផលចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ក្នុងបរិបទកូវីដ-១៩ ៕ …ឃ្លីប…

ខេត្តស្ទឹងត្រែង

C4     ប៉ាខឹម(ត្រីប្រៃ)ជាមុខម្ហូបបែបឡាវរបស់អ្នកខេត្តស្ទឹងត្រែង ភាគឦសានប្រទេស កំពុងពេញនិយម​៕…អានផ្ទាល់ (ដោយ៖ម៉ា វិន)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តប៉ៃលិន

BH3   លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយសារ វិបត្តិកូវីដ-១៩ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ៕ …ឃ្លីប…

ខេត្តកំពង់ធំ

BH5   អភិបាលក្រុងស្ទឹងសែន ដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលកំពុងតែធ្វើចត្តាឡេស័ក្ក នៅតាមផ្ទះ រួមទាំងមណ្ឌលចត្តាឡីស័ក ៕          …អានផ្ទាល់…

ខេត្តសៀមរាប

BH6   សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ និងប្រជាការពារភូមិ ២០គ្រួសារ ដែលរងផលប៉ះពាល់ ពីជំងឺកូវីដ.១៩ ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

C6  រដ្ឋបាលក្រុងប៉ោយប៉ែត ចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន១៥៦គ្រួសារ ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារកូវីដ១៩ ៕ …អានផ្ទាល់(Page)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V5      លោក សៅ សុខា ចុះពិនិត្យទីតាំងធ្វើចត្ដាឡីស័កក្រុមជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកពីប្រកួតជម្រុះ World Cup វិញយប់នេះ ៕…អានផ្ទាល់

——–សូមជូន បទយកការណ៍

R61    _អ្នកចិញ្ចឹមចៀមកំពុងត្រូវប៉ាន់ទីផ្សារអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំមុខរបរចិញ្ចឹមចៀមអាចថា​មិនមែនជារបរថ្មី តែវាជារបរកំពុងពេញនិយមនាពេលបច្ចុប្បន្ន ខណៈកាលពីប៉ុន្មានឆ្នាំមុន ប្រជាកសិករខ្មែរយើង​​និយមចិញ្ចឹមពពែច្រើនជាង។ ដោយសារការនិយមបរិភោគសាច់ចៀមនាពេលបច្ចុប្បន្នបាន​ធ្វើឱ្យទីផ្សារសាច់ចៀមឡើងថ្លៃ ដោយមួយក្បាលអាចលក់ចេញបានជាង២០០ដុល្លារ ​និងអាចផ្តល់ប្រាក់​ចំណូលដល់កសិករ​ខ្ទង់​ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ទេព កោសល្យ ៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១

៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner