ក្មេងស្រី២នាក់ បងប្អូនបានលង់ទឹកស្លាប់នៅស្រុកពួក

សៀមរាប ៖ ក្មេងស្រីចំនួន ០២នាក់ ដែលជាបងប្អូនបង្កើតបានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំរួចហើយក៏នាំគ្នាហែលទឹកស្រះទើបជីកថ្មីៗបណ្តាលឲ្យលង់ទឹកស្លាប់មួយរំពេចនោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះស្ថិតក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។

អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា មានករណីក្មេងស្រីបានលង់ទឹកស្លាប់ចំនួន០២នាក់នោះ សពទី ១ ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស។ សពទី ២ ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ ៨ឆ្នាំ ជាសិស្ស។ លោកបន្តថា ក្មេងទាំង ០២នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ សន គន់ អាយុ ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ ៣០ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ លោក បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ចន្លោះប្រហែលម៉ោង ១៣និង០០នាទីរសៀល ក្មេងរងគ្រោះចំនួន ០៣នាក់បងប្អូន ក្មេងរងគ្រោះទី១.ឈ្មោះ ឌន់ ចន្ថា ភេទស្រី (ជនរងគ្រោះ) ក្មេងរងគ្រោះទី២.ឈ្មោះ ឌន់ ចាន់ឌីន ភេទប្រុស (ជនរងគ្រោះ) ក្មេងរងគ្រោះទី៣.ឈ្មោះ ឌន់ ចាន់ដម ភេទប្រុស អាយុ៦ឆ្នាំ(ជាប្អូន) បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុ ហើយចុះលែងទឹកស្រះ ហើយក៏បាត់ខ្លួន។

ចំណែកក្មេងប្អូនឈ្មោះ ឌន់ ចាន់ដម បាន ស្រែកយំលឺដល់អ្នកភូមិជិតខាងឈ្មោះ សឿម ឌុល ភេទប្រុស អាយុ ៤២ឆ្នាំ បានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេង នាំគ្នាចុះស្រង់ ប្រទះឃើញក្មេងទាំងពីរអោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។ លោកបញ្ជាក់ទៀតថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ (ស្រះទំហំ ១០ម៉ែត្រ × ១០ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ) និងការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរ មានដីជាប់ក្នុងភ្នែក រន្ធច្រមុះ ជារួមលើខ្លួនប្រាណសពក្មេងទាំងពីរ មិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។ ក្រោយពិនិត្យ និងធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner