អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៦លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨១ម៉ឺននាក់ និងជាសះស្បើយ១៦០លាន៧៦ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៦លាន៧២ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨១ម៉ឺន៩ពាន់៦៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦០លាន៧៦ម៉ឺន៨ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣២ម៉ឺន១ពាន់១៥៨នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់៥៣នាក់ និងជាសះស្បើយចំនួន២៨លាន៤០ម៉ឺន១៣២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៥១ម៉ឺន៤១០នាក់ ស្លាប់៣៧ម៉ឺន៤ពាន់៣០៥នាក់ និងជាសះស្បើយ២៨លាន១៦ម៉ឺន២ពាន់៩៤៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៤១ម៉ឺន៣ពាន់៩៩៦នាក់ ស្លាប់ចំនួន៤៨ម៉ឺន៧ពាន់៤៧៦នាក់ និងជាសះស្បើយ១៥លាន៧៩ម៉ឺន៤ពាន់៥៤៨នាក់ ៕ ប្រភព៖ worldometers
