លោក ចូ បៃដិន ធ្វើដំណើរទៅដល់ប្រទេសប៊ែលហ្ស៊ិកហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO និង សហភាពអឺរ៉ុប
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅល្ងាចថ្ងៃអាទិត្យម្សិលមិញ បានចេញពីជំនួបកំពូល G7 នៅអង់គ្លេស និងបានធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក សម្រាប់ជំនួបកំពូល២ថ្ងៃជាមួយមេដឹកនាំមកពីអង្គកា NATO និងសហភាពអឺរ៉ុប ជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់ពីចូលកាន់តំណែង ។
ទីក្រុងព្រុចសែល ត្រូវបានបង្កើនប្រតិបត្តិការសន្តិសុខធំមួយ ដើម្បីធានាសុវត្ថិភាពរបស់លោក ចូ បៃដិន និងមេដឹកនាំរបស់ប្រទេសជាសមាជិកអង្គការ NATOចំនួន២៨ទៀតដែលកំពុងមកដល់សំរាប់ជំនួបកំពូល ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានគេរំពឹងថា នឹងឃើញលោក បៃដិន កត់សំគាល់ការបន្តតួនាទីនាំមុខរបស់សហរដ្ឋអាមេរិកជាថ្មី បន្ទាប់ពីត្រូវបានរំខានដោយសារតែអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយនៅក្រោយជំនួប៣ម៉ោងនៅរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុតំបន់) ក្រុមមេដឹកនាំអង្គការ NATO នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ៕ ប្រភព៖ Reuters

