ថៃ៖ អ្នកធ្វើការនៅរោងចក្រជាង៧១០០នាក់ហើយ ឆ្លងកូវីដ១៩
យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃចេញផ្សាយថ្មីៗនេះថា រោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះ មនុស្សជាង ៧១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។
ថៃថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃ។
ក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានាទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើការនាំចេញ៕ ប្រភពពីReuters
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ