លួចម៉ូតូបានសម្រេច តែជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (ម៉ូតូ) កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្ទះលេខ២៥២ ផ្លូវ ៣៥១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិច យ៉ាន់ដា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ជឿង ទឹង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូ១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ផ្លាកលេខ ១BX-៤៧៤១ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែជន សង្ស័យដើរមកដល់ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតជួយឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) និងដែកកែ ច្នៃចុងស្រួចសម្រាប់កាច់សោកម៉ូតូចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ខណៈដែរជនសង្ស័យរូបនេះក៏ប្រើប្រាស់គ្រឿងញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner