ម៉ាឡេស៊ីមានអ្នកស្លាប់ព្រោះជំងឺកូវីដ១៩ម្នាក់ ដែលទើបចូលរួមពិធីសាសនា

កាលពីម្សិលមិញ អ្នកជំងឺកូវីដ១៩ពីរនាក់ក្នុងប្រទេសម៉ាឡេស៊ីបានស្លាប់ដោយក្នុងនោះ មានបុរសម្នាក់ ទើបតែត្រលប់មកពីចូលរួមពិធីសាសនាអ៊ីស្លាម Sri Petaling ដែលជាហេតុបង្កឲ្យករណីឆ្លងកើនឡើងជាង ៤០០ករណីនៅក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់ CNA។

លោក Adham Baba រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថា បុរសវ័យ៣៤ឆ្នាំខាងលើ ដែលគេស្គាល់ថាជាករណីទី១៧៨ បានចូលរួមពិធីសាសនាដ៏ធំ នៅឯវិហារអ៊ីស្លាម Masjid Jamek ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ ទី១ ខែមីនា នៅក្នុងទីក្រុង Kuala Lumpur។

អ្នកជំងឺទី១៧៨ខាងលើ បានក្តៅខ្លួននៅថ្ងៃទី០៥ ខែមីនា រួចធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ Permai Hospital ក្នុងរដ្ឋ Johor។ បន្ទាប់មក ស្ថានភាពរបស់គេកាន់តែអាក្រក់ ហើយក្រោយមកគេក៏បានស្លាប់នៅឯមន្ទីរពេទ្យ Sultanah Aminah Hospital នៅថ្ងៃអង្គារ។ ដោយឡែក អ្នកជំងឺស្លាប់ម្នាក់ទៀត មានអាយុ ៦០ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាករណីទី៣៥៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner