សម្តេចពិជ័យសេនា ទៀ បាញ់៖ បដិសេធន៍នូវព័ត៌មានអំពីគ្រោះថ្នាក់របស់ម្តេច ដែលចុះផ្សាយនៅលើគេហទំព័រឈ្មោះថា News Fast

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកនេះ នៅក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបដិសេធន៍នូវការចុះផ្សាយរបស់ បណ្តាញព័ត៌មានមួយមានឈ្មោះលើកបណ្តាញហ្វេសបុកថា News Fast គឺមិនពិតនោះទេ ។នៅក្នុងសេចក្តីបញ្ជាក់នៅលើ ផេកហ្វេសបុកផ្លូវការរបស់សម្តេចពិជ័យសេនាទៀបាញ់បានបញ្ចាក់ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ខ្ញុំសុខសប្បាយជាធម្មតាទេ សូមបងប្អូនជ្រាបជាព័ត៌មាន។

សូមបញ្ចាកថា គេហទំព័រព័ត៌មានមួយដែលមានឈ្មោះថា News Fast បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកថា  ( ព័ត៌មានក្តៅៗ!!!! ដំណឹងបឋម.សមយុទ្ធព្រឹកម្សិលមិញថ្ងៃទី១៧ មីនាឆ្នាំ២០២០នេះយន្តហោះដែល ទា បាញ់ បានជិះប៉ះគ្នាបណ្តាលអោយឆេះ តែពេលនេះមិនទាន់ដឹងថា ទា បាញ់ មានគ្រោះថ្នាក់ឬក៏យ៉ាងណានោះទេ តាមការផ្សាយរបស់យួន សូមអរគុណ!!!) ។

ការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សារធារណៈ សូមមេត្តាក្រសួងព័ត៌មានមេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានចំពោះ ការលើកឡើងបែបប្រមាថមាក់ងាយដល់ប្រមុខដឹកនាំក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner