មេដឹកនាំអង្គការ NATO សន្យាធ្វើការងាររួមគ្នាប្រឆាំងនឹងការប្រកួតប្រជែងជាប្រព័ន្ធរបស់ប្រទេសចិន
ប៊ែលហ្ស៊ិក៖ មេដឹកនាំអង្គការណាតូ នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បានសន្យាធ្វើការងាររួមគ្នាប្រឆាំងនឹងការ “ប្រកួតប្រជែងជាប្រព័ន្ធ” ដែលត្រូវបានដាក់ចេញដោយគោលនយោបាយឈ្លានពានរបស់ប្រទេសចិន និងការកត់សម្គាល់ទៅលើរុស្ស៊ី ជុំវិញការបង្កើតច្បាប់អន្តរជាតិរបស់ប្រទេសមួយនេះ ។
អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូថែនប៊ឺគ និយាយថា សម្ព័ន្ធមិត្តនឹងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ទៅលើបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ ខណៈដែលរដ្ឋធានីសហភាពអឺរ៉ុបក៏ត្រូវការវាផងដែរ ។ ប៉ុន្តែពាក់ព័ន្ធនឹងការកើនឡើងនៃទុក្ខកង្វះរបស់ទីក្រុងវ៉ាស៊ីនតោននោះ លោកបានព្រមានថា ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន និងគោលនយោបាយអន្តរជាតិរបស់ចិន បង្ហាញពីបញ្ញាប្រឈមដល់សន្តិសុខសម្ព័ន្ធមិត្ត ។
ទោះជាយ៉ាងណា លោក ស្តូថែនប៊ឺគ បានសង្កត់ធ្ងន់ថា ក្រុមមេដឹកនាំបានឯកភាពគ្នាថា យើងត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះរួមគ្នាក្នុងនាមជាសម្ព័ន្ធមិត្ត ហើយយើងចាំបាច់ត្រូវចូលរួមជាមួយចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់យើង ៕ ប្រភព៖ CNA


