ប្រធានអង្គការសុខភាពពិភពលោក WHO ជំរុញឲ្យធ្វើតេស្តរកមេរោគ COVID-19 ខណៈសហភាពអឺរ៉ុបកំពុងពិចារណាបិទទ្វារ៣០ថ្ងៃ

ស្វីស៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនានេះថា ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានប្រាប់ឲ្យគ្រប់ប្រទេសបង្កើនការធ្វើតេស្តលើអ្នកសង្ស័យឆ្លងវីរុស COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន ខណៈបណ្តាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុបកំពុងតែបង្កើនការបិទទ្វាររបស់ពួកគេ ហើយទ្វារនៃសហភាពអឺរ៉ុបទាំង មូលអាចនឹងត្រូវបិទតែម្តងនៅក្នុងពេលឆាប់ៗនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១៦ម៉ឺន៨ពាន់នាក់នៅក្នុងប្រទេសចំនួនជិត១៦០ ខណៈមនុស្សស្លាប់ដោយសារជំងឺរាតត្បាតសកលនេះវិញ ក៏បានកើនឡើងដល់ ៦ពាន់៥រយនាក់ផងដែរ ។

ជាវិធានការទប់ស្កាត់នោះ សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសកំពុងតែពិភាក្សាអំពីការបិទទ្វារទាំងអស់តែម្តង សម្រាប់រយៈ៣០ថ្ងៃមិនឲ្យជនបរទេសចូល ដោយសារតែតំបន់នេះត្រូវបានចាត់ទុកថា ជាចំណុចស្នូលថ្មីនៃការរីករាលដាលនៃវីរុស COVID-19 ទៅកាន់ពិភពលោក បន្ទាប់ពីចិនបានធូរស្រាល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner