ក្រសួងសុខាភិបាលអំពាវនាវឲ្យអ្នកដំណើរ៥នាក់ ដែលធ្វើដំណើរតាមយន្តហោះពីប្រទេសថៃ ឲ្យទាក់ទងទៅក្រសួងសុខាភិបាលក្រោយរកឃើញមានអ្នកដំណើរម្នាក់មានផ្ទុកវីរុសកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃ១៦មីនានេះ បានឲ្យដឹងថា អ្នកដំណើរម្នាក់នៅថ្ងៃទីថ្ងៃទី៩មីនាឆ្នាំ២០២០ លើជើងហោះហើរលេខPG933 ពី បាំងកក(BANGKOK) ប្រទេសថៃមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពជា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។
ក្រសួងបានអំពាវនាវ ឲ្យអ្នកនៅលើជើងហោះហើរនោះ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។ សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ៕
