កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរ បាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកមក សួរនាំ ខណៈកម្លាំងនគរបាលចុះល្បាតក្នុង មូលដ្ឋាន ដោយមានការសង្ស័យឃាត់សួរនាំ ឆែកឆែរកឃើញថ្នាំញៀនមួយកញ្ចប់ធំនៅ ក្នុងខ្លួន។

ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វើឡើងកាលពីវេលា ម៉ោង០៣ និង០០នាទីរសៀល ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមាន ជ័យ៣ បានឲ្យដឹងថា ជនសង្ស័យដែល កម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះ ពិន ឌីណា ភេទប្រុសអាយុ៣៨ ឆ្នាំមុខរប និងស្នាក់មិនពិតប្រាកដ ។

លោក ឯម ភារី បានបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ បានធ្វើការចុះល្បាតនៅក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ បាន ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម ពាក់ស្លាក់លេខ តាកែវ 1E-1330ដោយមានការសង្ស័យក៏ ឃាត់សួរនាំឆែកឆេ រកឃើញគ្រឿងញៀន ១កញ្ចប់ធំ រួចក៏ឃាត់មកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំ រឿងដើម្បីបញ្ជួនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់៕
