តំណាងឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី រួមទាំងក្រុមការងារ បានចុះជួយដាក់អំពូលសូឡាចំនួន ៥០ដើម ក្នុងការបំភ្លឺដងផ្លូវចូលភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី
បាត់ដំបង៖ លោក គង់ កៃដូ តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី រួមទាំងក្រុមការងារថ្នាក់ជាតិចុះជួយឃុំជ្រៃ លោក ទន់ សុផន អភិបាលរងស្រុកមោងឬស្សី លោកមេឃុំ បានរួមសហការជួយដាក់អំពូលសូឡាចំនួន ៥០ដើម ក្នុងការបំភ្លឺដងផ្លូវចូលភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។

ក្នុងឱកាសនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិម្រះព្រៅ និងភូមិទួលតាថុន មានការសប្បាយរីករាយជាខ្លាំង ដោយពួកគាត់បានទទួលនូវភ្លើងបំភ្លឺផ្លូវ ដែលវាបានធ្វើឲ្យមានសោភណ្ឌភាពក្នុងភូមិល្អប្រសើរ ជាពិសេសក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាបាននៅសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរផងដែរ ៕







