ខេត្តព្រះវិហារ មានអ្នកឆ្លង២នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន២នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះ ជាតួលេខធ្លាក់ចុះចំនួន៣នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានអ្នកឆ្លងចំនួន៥នាក់។

យោងតាមរដ្ឋបាលខេត្ត អ្នកជម្ងឺទំាង២នាក់ មានម្នាក់អាយុ១១ឆ្នាំ ជាមនុស្សរស់នៅស្រុកជាំក្សាន្ត និងម្នាក់ទៀត អាយុ២៦ឆ្នាំមកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី១៦ មិថុនា នេះ មានអ្នកឆ្លង  ជម្ងឺកូវិដ១៩សរុបចំនួន ៤១នាក់ ក្នុងនោះ មានកុមារី៧នាក់ផងដែរ។ ខេត្តព្រះវិហារ បានព្យាបាលអ្នកជម្ងឺជា សះស្បើយ៨នាក់ និងមានអ្នកជម្ងឺ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner