ជនសង្ស័យម្នាក់រក្សាទុកថ្នាំញៀនជាប់ខ្លួន ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យខាងលេីមានឈ្មោះ ពីង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ដកហូតក្រាម០២កូនថង់តូច, ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកឃ្លីក ពាក់ស្លើាកលេខភ្នំពេញ1HI-0690) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner