នគរបាលខណ្ឌច្បារអំពៅឃុំខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបង្ក្រាបបទល្មេីសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ មានជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីប្រេីប្រាស់នូវសារធាតុញៀន។
ក្នុងរបាយការណ៍របស់អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ៖
ករណី១នៅថ្ងៃទី ១៣-មីនា-២០២០ ម៉ោង ១២ និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

១, ជនសង្ស័យឈ្មោះ រឿន រស្មី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លទ្ធផលតេស្តទឹកនោមវិជ្ជមាន (មានសារធាតុញៀន) ។
ករណីទី២ នៅថ្ងៃទី ១៥-មីនា-២០២០ ម៉ោង ២៣ និង ០០ នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

១, ជនសង្ស័យឈ្មោះ អ៊ុក ណេត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ភូមិតាគោក ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
២-ជនសង្ស័យឈ្មោះ ឌិន រាជ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ផ្សារដែកស្នាក់នៅភូមិ តាគោក ឃុំល្វាស្រុក ព្រះស្ដេច ខេត្តព្រៃវែង។
វត្ថុតាងក្រាមពណ៍សថ្លា ០២កញ្ចប់ថង់តូច ។ – ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-7144 ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕
