អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចម្រុះធ្វើអនាម័យតាមដងទន្លេបាសាក់
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីរាជការចុះធ្វើអនាម័យ សំអាតបរិស្ថាន ដោយដើររើសសំរាមតាមដងទន្លេបាសាក់ ក្បែរកោះពេជ្រ ។ ការធ្វេីនេះដើម្បីបញ្រ្ជាបនៃការយល់ដឹង និងសម្អាតតាមដងទន្លេ និងការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
ក្នុងពិធីខាងលេី គឺមានការចូលរួមពីអាជ្ញាធរសង្កាត់ទាំង៥ នៅមូលដ្ឋានខណ្ឌចំការមន និងក្រុមយុវជនស.ស.យ.ក, ទាំងកម្លាំងប្រជាការពារខណ្ឌជាច្រេីននាក់ ដោយដើរប្រមែប្រមូលរើសសំរាមនៅតាមដងទន្លេបាសាក់ ជាប់និងកោះពេជ្រ រាជធានីភ្នំពេញ ពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្ថែមឲ្យដឹងថា ការធ្វើពិធីខាងលើគឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងមូលដ្ឋាន និងដើម្បីបញ្ជ្រាបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរពិធីបុណ្យ ទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
សូមបញ្ចាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំតាមបណ្ដាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យធ្វើការរៀបចំកម្មវិធីបញ្ជៀបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរសាទរពិធី បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលប្រារព្ធធ្វើឡើងទីរួមខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិនា ដែលមាន ការអញ្ជើញចូលរូមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ទាល់ និងថ្នាក់ដឹកនាំជាច្រេីនរូបទៀតផងដែរ៕




