«ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចម្រុះធ្វើអនាម័យតាមដងទន្លេបាសាក់ ក្រោមស្ពានព្រះមុនីវង្ស
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការចុះធ្វើអនាម័យ សំអាតបរិស្ថាន ដោយដើររើសសំរាមតាមដងទន្លេបាសាក់ក្រោម ស្ពានព្រះមុនីវង្ស ។ ការធ្វេីនេះដើម្បីបញ្រ្ជាបនៃការយល់ដឹង និងសម្អាតតាមដងទន្លេ និងការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
ក្នុងប្រតិបត្តិការ នៃពិធីខាងលេី គឺមានការចូលរួមពីលោក អំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក គិត សុផល មេបញ្ជាការប៉េអឹមខណ្ឌ, លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅទើបឡើងថ្មី ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ ស្មៀន ប្រធានផ្សារ, ក្រុមយុវជនស.ស.យ.ក, កម្លាំងប្រជាការពារខណ្ឌយ៉ាងផុលផុស ដោយដើរប្រម៉ែប្រមូលរើសសំរាមនៅតាមដងទន្លេបាសាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មីសង្កាត់ច្បារអំពៅទី១និងទី២នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបន្ថែមឲ្យដឹងថា ការធ្វើពិធីខាងលើគឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងមូលដ្ឋាន និងដើម្បីបញ្ជ្រាបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរពិធីបុណ្យ ទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
សូមបញ្ចាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំតាមបណ្ដាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យធ្វើការរៀបចំកម្មវិធីបញ្ជៀបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរសាទរពិធី បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលប្រារព្ធធ្វើឡើងទីរួមខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិនា ដែលមាន ការអញ្ជើញចូលរូមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ទាល់តែម្ដង ៕







