រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជា បានកេីនចំនួន២នាក់ទៀត បូកសរុប៧នាក់
ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍ពីក្រុមការងារទូរទស្សន៍ អប្សរា បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ថាចំនួនអ្នកឆ្លងជំងឺ កូវីដ ១៩ បានកេីន ២នាក់ បន្ថែមទៀតនៅរាជធានីភ្នំពេញ ដោយម្នាក់ជាបុរស ជនជាតិ កាណាដា អាយុ ៤៩ឆ្នាំ និងម្នាក់ទៀតជា បុរស ជនជាតិ ប៊ែលហ្សិក អាយុ ៣៣ឆ្នាំ ។ បុរសបរទេសទាំងពីរនាក់ ត្រូវបានយកមកដាក់ ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ។

គួរបញ្ចាក់ងដែរថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕



