រថយន្តកុងតឺន័រកៀររថយន្តលុចស៊ីសបណ្តាលឲ្យរងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ខណៈអ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន បានបេីកបត់ជ្រុលកៀរ និងរថយន្តលុចស៊ីស RX ៣០០ ដែលជិះជាលក្ខណៈគ្រួសារ បណ្តាលឲ្យរងការខូចខាត កាលពីវេលា ម៉ោង៩ និង ៤០នាទីយប់ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ចំនុចស្តុបបឹងទំពុន ផ្លូវ ២៧១ កែង និងផ្លូវ ៣៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃើញរថយន្តលុចស៊ីស RX ៣០០ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AL 6953ជិះជាលក្ខណៈគ្រួសារប្តីប្រពន្ធនិងកូនតូច២នាក់ បានចេញពីភ្នំពេញចេញទៅ ខេត្តស្វាយរៀងដេីម្បីមេីលបងប្អូនឈឺដោយបានធ្វើដំណើរតាមបណ្ដោយ ផ្លូវ ៣៧១ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់កេីតហេតុកេីតហេតុបានបត់ស្តាំឡើងទៅផ្លូវ២៧១ហេីយស្របពេលនោះដែរក៍ស្រាប់តែមានបុរសម្នាក់រួម និងនារីម្នាក់បានបេីករថយន្តសណ្តោងកុងតឺន័រពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A 8723បានបេីកធ្វើដំណើរក្នុងទិសដៅស្របគ្នាហេីយបត់ស្តាំដូចគ្នាក៍ជ្រុលទៅកៀរ និងរថយន្តលុចស៊ីស RX ៣០០ ដែលជិះជាលក្ខណៈគ្រួសារបណ្តាលឲ្យរងការខូចខាតថ្ពាល់មុខចំហៀងខាងឆ្វេង និងធ្លាក់កាងមុខតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះក្នុងរថយន្ត ។

ដោយឡែករថយន្តកុងតឺន័រវិញ មិនរងការខូចខាតអ្វីនោះទេគ្រាន់តែឈប់គាប់ជាប់រថយន្ដលុចស៊ីសបង្ករអោយមានការស្ទះចរាចរណ៍បន្តិចបន្តួចតែប៉ុណ្ណោះ ។

ក្នុងហេតុការណ៍នេះដែរបន្តិចក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅកន្លែងកើតហេតុរួចហើយបានគូរវាស់អោយយករថយន្តដាក់គៀននិងអោយភាគីទាំងសង្ខាងសម្របសម្រួលគ្នាផងដែរ។
ក្រោយកេីតហេតុមានតំណាងរថយន្ដកុងតឺន័របានមកសម្របសម្រួលគ្នាជាមួយខាងរថយន្តលុចស៊ីសដោយសុខចិត្តចេញថ្លៃការជួសជុលអោយដេីម្បីបញ្ចប់រឿង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner