កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៣៣ភាគរយហើយ (Video Inside)
ប្រជាពលរដ្ឋជាង៣លាន៣សែននាក់ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស គ្រាដែល រាជរដ្ឋាភិបាលកំពុងសម្រុកការចាក់វ៉ាក់សាំងលើមនុស្សឲ្យបានដល់ដប់លាននាក់រហូតដល់ខែវិច្ឆិកា។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានចំនួន៣លាន៣សែន៦ម៉ឺន៦ពាន់២០៧២នាក់ហើយដែលស្មើនឹង៣៣,៦៦%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងទី២ដូសរួច មានចំនួន២លាន៧សែន៣ម៉ឺន ២ពាន់៣៧៧នាក់។
ដំណើរការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសកំពុងតែសម្រុកទៅមុខក្នុងនោះរាជធានីភ្នំពេញ និងខេត្តកណ្តាលនឹងត្រៀមបញ្ចប់ទៅនៅក្នុងខែកក្កដាជិតមកដល់ខាងមុខនេះ និងខេត្តមួយចំនួនត្រូវគេឃើញ បានរៀបចំដំណើរការចាក់ជាបណ្តើរដូចជាខេត្តព្រះសីហនុនោះជាដើម ទន្ទឹមនឹងការមកដល់វ៉ាក់សាំងជាបន្ត បន្ទាប់ក្នុងខែមិថុនានេះ។