បុរសម្នាក់មកលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់សម្លាប់ខ្លួនមិនដឹងមូលហេតុ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង

ភ្នំពេញ ៖  មានការភ្ញាក់ផ្អេីលមួយដល់អ្នកដំណេីរនិងសមត្ថកិច្ច  ខណៈបុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកេីតឡេីងក៏បានដាច់ចិត្តជិះម៉ូតូZOOME RXមួយគ្រឿងមកលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់សម្លាប់ខ្លួនបាត់ស្រមោល  និងបន្សល់ទុកម៉ូតូមួយគ្រឿងនៅលេីស្ពាន  កាលពីវេលាម៉ោង៨  និង៣០នាទីយប់ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅចំណុចលើស្ពានព្រះមុនីវង្សចាស់  ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ។ 

   ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ  ។ 

 យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  ដំបូងគេឃេីញមនុស្សប្រុសម្នាក់ ជាជនរងគ្រោះ ជិះម៉ូតូZOOMER X ពណ៌ឈាមជ្រូកលាយខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1GV-1987 ធ្វេីដំណេីរលេីស្ពានព្រះមុនីវង្សចាស់  ទិសដៅពីកេីតមកលិច  (ពីច្បារអំពៅ មកចំការមន) ខណៈបានពាក់កណ្ដាលស្ពានត្រង់ចំណុចកេីតហេតុក៏ឈប់ម៉ូតូ  រួចឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង  ដែរបន្សល់ទុកម៉ូតូមួយគ្រឿងនៅលេីស្ពាន  ។ 

  ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព្រមទាំងសួរនាំព័ត៌មានជុំវិញកន្លែងកេីតហេតុ  ដោយជនរងគ្រោះបានលិចបាត់ក្នុងទឹក ទន្លេ ទៅហេីយ  ទេីបសមត្ថកិច្ចមូលដ្ឋានយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល  ទន្លេបាសាក់  រងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទេីបប្រគល់ជូន វិញ ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner