ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ចំនួន ៣១រថយន្ត បានចូលរួមជួយដឹកវ៉ាក់សាំង ទៅកាន់ ២១ មណ្ឌល ក្នុងស្រុកចំនួន៥ ដើម្បីចាក់ជូនប្រជាពលរដ្ឋ

ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ចំនួន៣១រថយន្ត បានចូលរួមជួយដឹកវ៉ាក់សាំង ទៅកាន់២១មណ្ឌល ក្នុងស្រុកចំនួន៥ ដើម្បីចាក់ជូនប្រជាពលរដ្ឋ បេសកម្មនេះដឹកនាំដោយ ឯ ឧ ទៀ ស្យាម សហការជាមួយកងយោធិពលខេមរភូមិន្ទ និងរដ្ឋបាលខេត្តកោះកុង ។



លោក ញឹម សុវណ្ណារ៉ូ បានបញ្ជាក់ថា តាមការនែនាំពីឯ ឧ ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅថ្ងៃទី២២ ខែមិថុនានេះ គឺតម្រូវអោយក្រុមទី១ ដែលមាន៦រថយន្ត គឺ៤រថយន្តធ្វើការដឹកវ៉ាក់សាំងទៅស្រុកមណ្ឌលសីមា និង២រថយន្តទៀតគឺរងចាំជួយពីក្រោយ ។ ដោយឡែកសមាជិក២៥រថយន្តផ្សេងទៀតត្រូវរងចាំ ថ្ងៃបន្ទាប់ពីព្រោះបេសកម្មនេះមានរយៈពេល ៤ សប្តាហ៍ កឺត្រូវដឹកវ៉ាក់សាំងទៅ២១មណ្ឌល ក្នុងស្រុកចំនួន៥ ។

គួររម្លឹកថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា មានសកម្មភាពធំៗចំនួន៣ដែលបានបង្ហាញពីការចូលរួមចំណែកជួយដល់សង្គម ដូចជា ការជួយផ្សព្វផ្សាយបរិស្ថាន និងតំបន់អេកូទេសចរណ៍ក្នុងព្រៃជ្រៅៗ សកម្មភាពមនុស្សធម៌ និងសកម្មភាពអភិវឌ្ឍកីឡា Off Road ក្រោមដំបូលសុខសន្តិភាព ដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែមានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។


សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ សមាជិកក្រុមមហាគ្រួសាររថយន្ត OFF ROAD ដោយមានការដឹកនាំដោយក្រុមរថយន្ត OFF ROAD ខេមបូ និងក្រុម VKH CROSS COUNTRY នឹងទទួលបានការគាំទ្រពីលោក ញឹម សុវណ្ណារ៉ូ តំណាងក្រុមគ្រួសារមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានចុះចែកអំណោយជូនពលរដ្ឋ នៅភូមិចំនួន៣ ភូមិពោធិ៍បឹង ភូមិកំលូត និងភូមិអូសំរោង ស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានដូចជា សម្ភារៈសិក្សា អាវរងារ ម៉ាស៊ីនភ្លើង អំពូលសូឡា រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀត៕



