ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញការឆ្លងកូវីដ១៩ លើមនុស្សចំនួន ៤០នាក់ ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ចំនួនអ្នករកឃើញឆ្លងថ្ងៃនេះគឺតិចជាងម្សិលម៉ិញចំនួន ៨នាក់ ដែលម្សិលម៉ិញនោះ បានរកឃើញអ្នកឆ្លងចំនួន ៤៨នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីចំនួនទាំង ៤០នាក់ថ្ងៃនេះ រួមមាន៣៧នាក់ ជាការឆ្លងនៅក្នុងសហគមន៍ និង៣នាក់ ដទៃទៀត ជាការឆ្លងលើពលករដែលទើបត្រឡប់មកពី ប្រទេសថៃ ។ អ្នកជំងឺទាំង ៤០នាក់នោះ ជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ស្រុសិរីសោភណ្ឌ ស្រុកម៉ាឡៃ និង ស្រុកថ្មពួក ។

ខេត្តបន្ទាយមានជ័យ គិតចាប់តាំងពីដើមខែមិថុនានោះមក មានអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦៦នាក់ និងអ្នកជាសះស្បើយចំនួន ១ពាន់៧៣៩ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner