ខេត្តកំពត ឆ្លងថ្មី២៨នាក់ (Video Inside)
ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ២៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនទាបជាង ២នាក់ បើប្រៀបធៀបនឹងម្សិលម៉ិញដែលមានអ្នកឆ្លងចំនួន ៣០នាក់ ។
យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំង ២៨នាក់ នៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលពលរដ្ឋទាំង នោះ ខ្លះជាបុគ្កលិកគ្លីនិក, កុមារ, សិស្ស, កសិករ បុគ្គលិកកាស៊ីណូ ទាហាន កម្មករ និងជាស្រ្តីមេផ្ទះនោះជាដើម ។ អ្នកជំងឺទាំងនោះជាពលរដ្ឋទាំងនោះ នៅក្នុងស្រុកអង្គរជ័យ, បន្ទាយមាស, កំពង់ត្រាច, ដងទង់, ទឹកឈូ, ស្រុក ជុំគីរី និងក៏មានពលរដ្ឋមកពីខេត្តកំពង់ចាម និងខេត្តតាកែវផងដែរ ។
ខេត្តកំពត គិតត្រឹមថ្ងៃនេះមានអ្នកឆ្លង កូវីដ ១៩ចំនួន ១ពាន់ ៥៩នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៧៤ នាក់ អ្នកជាសះស្បើយមានចំនួន ៦៧៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់ហើយ ៕