សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!! ចាប់ខ្លួនអ្នកបេីកបរមានជាតិស្រវឹង២នាក់ នៅគោលដៅផ្លូវជាតិលេខ១
ភ្នំពេញ៖ នៅវេលាម៉ោង ០០ និង ៣០ នាទី ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាកម្លាំងនគរបាលនៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ សោម វិសុទ្ធ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅ ភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី២.ឈ្មោះ ចាន់ ហាន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅរោងកម្មករ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

លទ្ធផលតេស្តិ៍ទឹកនោមវិជ្ជមាន (មានសារធាតុញៀន) និងដកហូតម៉ូតូចំនួន ០២ គ្រឿង៖
– ម៉ូតូម៉ាក ទ្រីមសង់សេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9014 ។
– ម៉ូតូម៉ាក ទ្រីមសង់សេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១5 ពាក់ស្លាកលេខ កំពង់ចាម 1L-7766 ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕
