ថៃនឹងធ្លាក់ចុះចំនួនទេសចរបរទេស ៣៣លាននាក់ក្នុងឆ្នាំនេះ ព្រោះតែកូវិត១៩
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងទេសចរណ៍ថៃបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេសមកលេងក្នុងប្រទេសនឹងធ្លាក់ចុះមកនៅត្រឹម៦លាននាក់ ក្នុងឆ្នាំ២០២០នេះ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវិត១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃនេះ។

គួររម្លឹកថា កាលពីឆ្នាំ២០១៩ ថៃទទួលបានទេសចរអន្តរជាតិ៣៩លាននាក់ ចំណូលចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចជាតិជាង៦០ពាន់លានដុល្លារអាម៉េរិក ហើយបានក្លាយជាប្រភពចំណូលដ៏ធំលំដាប់ទី៥ នៃចំណូលជាតិទាំងមូល។

ដោយសារតែបញ្ហាជំងឺកូវិត១៩នេះ បានធ្វើឲ្យប៉ះពាល់ខ្លាំង ចំពោះអាជីវកម្មនានា បំរើដល់វិស័យទេសចរថៃ។
ក្នុងចំណោមទេសចរបរទេស៣៩លាននាក់ ដែលមកកម្សាន្តនៅថៃកាលពីឆ្នាំមុននោះ មានទេសចរចិន ជាង១០លាននាក់៕


