ខេត្តកំពង់ធំ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៩នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខកើនឡើងចំនួន ៣នាក់ បើធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ១៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកដែលបានរកឃើញឆ្លងនៅថ្ងៃនេះ រួមមាន១០នាក់ ជាពលករដែលទើប ត្រឡប់មកពីប្រទេសថៃ និង៩នាក់ផ្សេងទៀតជាការឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋដែលបានឆ្លងកូវីដ១៩ នៅ ថ្ងៃនេះគឺជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន, ស្រុកបារាយណ៍, ស្រុកតាំងគោក, ស្រុកស្ទោង ស្រុកបា្រសាទសំបូរ, ស្រុកសណ្តាន់ និងស្រុកសន្ទុក ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ដោយសារជំងឺកូវីដ១៩ នោះវិញ ត្រូវគេរាយការណ៍ថា គឺជាស្រ្តីវ័យ ៦៥ឆ្នាំ ។

ខេត្តកំពង់ធំគិតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៧០នាក់, ជាសះស្បើយចំនួន ៣១១នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner