អប្សរាព្រឹកនេះ ២៣ មិថុនា ២០២១


វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
D9 ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់គ្រាដែលកម្ពុជានឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា៕…ឃ្លីប…
D1 រដ្ឋសភា នឹងប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ ៕ … លោក លន់ សារ៉ាត់…ឃ្លីប…(ដោយ៖ហ៊េង សម្បត្តិ)
D2 រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ នឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង ៕ … លោក សារ៉ាន់ ទីងី…ឃ្លីប…
BH1 ប្រមុខការពារជាតិកម្ពុជា ចេញមុខបដិសេធ ចំពោះព័ត៌មាន បាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី ៕ …អានផ្ទាល់…
D8 រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៕…អានផ្ទាល់
D5 Facebook មួយបានបង្ហាញភស្តុតាងតាមរយៈ វីដេអូ ដែលក្រុមចលនាមាតាធម្មជាតិ និងអាឡិច បានប្រមាថព្រះចេស្តា ព្រះមហាក្សត្រខ្មែរ ៕…លោក សុខ ណេត …ឃ្លីប…(Page)
V3 កម្ពុជា-ស៊ុតអ៊ែត បន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)៕ …ឃ្លីប…
D6 UNDP ជាដៃគូការងារដ៏រឹងមាំ ធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ស្វែងរកការគាំទ្រដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
BH2 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចអនុញ្ញាត ឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ ៕ …អានផ្ទាល់…
D3 អាជ្ញាធររាជធានី បានកំពុងស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹក លិចលង់៣ខណ្ឌ បើទោះបីប្រឈមនឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ៕…ឃ្លីប…(ដោយ៖ថេត វិចិត្រ)
V5 បើរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣៩៤,៥៥១នាក់ ខណៈចាក់លើកទី២ បានចំនួន ១,២៨៥,២៤៩នាក់៕…ចប់
ខេត្តព្រះវិហារ
D10 រដ្ឋបាលខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ លើក្រុមគ្រួសារលោក ហេង សៀង ហាក់ ជាជាងជួសជុលម៉ូតូ ចំនួន០៤នាក់៕…អានផ្ទាល់
ខេត្តតាកែវ
BH3 ក្រសួងការពារជាតិ សហការជាមួយ រដ្ឋបាលខេត្តតាកែវ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ នៅស្រុកសំរោង និងស្រុកបាទី ៕ …ឃ្លីប…
ខេត្តរតនគិរី
BH5 អភិបាលខេត្តរតនគិរី ចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីសក័ និងព្យាបាលអ្នកជម្ងឺ កូវីត-១៩ នៅវិទ្យាលយ័ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ៕ …អានផ្ទាល់…
ខេត្តព្រះវិហារ
D7 ឯកឧត្តម គួច ចំរើន និងឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមគោលដៅនានាក្នុងខេត្តព្រះសីហនុ ៕…អានផ្ទាល់
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តតាកែវ
V6 ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត៕…អានផ្ទាល់
ខេត្តកំពត
BH4 រដ្ឋបាលខេត្តកំពត បន្តទទួលជំនួយឧបត្ថម្ភ ពីសប្បុរសជន ដើម្បីរួមចំណែក ក្នុងស្ថានភាព ប្រយុទ្ធ និងបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
ខេត្តកំពង់ធំ
BH6 ព្រះសង្ឃ ចំនួន១៤អង្គ និងប្រជាពលរដ្ឋទីទ័លក្រ ២គ្រួសារ បានទទួលអំណោយ ពីឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ៕ …ឃ្លីប…
ខេត្តសៀមរាប
D4 ខណៈកង្កែបលក់សាច់ស្រស់គ្មានទីផ្សារ អ្នកចិញ្ចឹមកង្កែបម្នាក់នៅខេត្តសៀមរាប កំពុងរៀបចំកែឆ្នៃទៅជាកង្កែបបោប ឬកង្កែបងៀត សម្រាប់លក់វិញ ៕…ឃ្លីប…២៖១២
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
G1 ក្រុមតោកំណាចអង់គ្លេស និងក្រូអាត ទទួលបាន៣ពិន្ទុដូចគ្នា នៅUERO 2020 ៕…អានផ្ទាល់
G4 វិមានក្រឹមឡាំងនិយាយថា ប្រជាជនដែលមិនបានចាក់វ៉ាក់សាំងនឹងមិនមានជម្រើសការងារច្រើនទេនៅក្នុងប្រទេសរុស្ស៉ី៕…អានផ្ទាល់
G2 ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និយាយថា អង្គការ NATO កំពុងធ្វើឱ្យអន្តរាយដល់សន្តិសុខទ្វីបអឺរ៉ុបទាំងមូល ៕…អានផ្ទាល់
G3 ក្រុមប្រដាប់អាវុធប្រឆាំងយោធាមីយ៉ាន់ម៉ា «៨នាក់ស្លាប់ និង៨នាក់ត្រូវចាប់ខ្លួន» ក្រោយការប្រយុទ្ធគ្នានៅ Mandalay ៕…អានផ្ទាល់
——–សូមជូន បទយកការណ៍
R72 _ទីផ្សាររបរដាំស្មៅកំពុងត្រូវប៉ាន់នារយៈពេល២ឆ្នាំចុងក្រោយនេះបើនិយាយអំពីរបរដាំស្មៅលក់ អាចថានឹងប្លែកត្រចៀកសម្រាប់បងប្អូនមួយចំនួន ដែលពុំធ្លាប់បានឮសោះអំពីមុខរបរកសិកម្មមួយនេះនៅកម្ពុជា។ តែរបរនេះចំពោះបងប្អូនប្រជាកសិករ ស្ថិតក្នុងស្រុកខ្សាច់កណ្តាលឯណេះ វិញបានធ្វើឡើងអស់ប្រមាណជាង១០ឆ្នាំមកហើយ ខណៈបច្ចុប្បន្នស្មៅត្រូវបានភ្ញៀវកុម្មង់ទិញទៅដាក់ដាំនៅតាមផ្ទះ ឬនៅតាមរមណីយដ្ឋានមិនដាច់ ។ ទេព កោសល្យ៖…ឃ្លីប
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១៤កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ៕…ឃ្លីប…