ខេត្តកំពត មានឆ្លងថ្មី៣០នាក់ (Video Inside)

ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០នាក់ ថែមទៀតនៅថ្ងៃនេះ ដែលជាតួលេខឆ្លងខ្ពស់ ជាងពីម្សិលម៉ិញចំនួន ២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋនៅក្នុងក្រុងកំពត, ស្រុកជុំគីរី ស្រុកឈូក ស្រុកបន្ទាយមាស ស្រុកដងទង់ ស្រុកកំពង់ត្រាច និងក៏មានពលរដ្ឋ មកពីខេត្តតាកែវផងដែរ ។

ខេត្តកំពតគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១ពាន់ ៨៩នាក់ ក្នុងនោះមាន អ្នកជាសះស្បើយចំនួន ៦៧៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៤០៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner