ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងដឹកនាំមន្ត្រីកងរាជអាវុធហត្ថ ចុះឃាត់គ្រឿងចក្រ ធ្វើសកម្មភាពលួចជីកយកដីរបស់ប្រជាពលរដ្ឋគ្មានការអនុញ្ញាត្តិ
កំពង់ឆ្នាំង៖ គ្រឿងចក្ររួមនឹងរថយន្តដឹកដីធន់ធំជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកនាំដោយព្រះរាជអាជ្ញាលោក អ៊ិតសុធា និងព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តការបង្ក្រាបគ្រឿង ចក្រខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២០ ខណៈដែលគ្រឿងចក្រ និងរថយន្តទាំងអស់ខាងលើនេះកំពុងធ្វើសកម្មភាពលួច ជីកកកាយយកអាចម៍ដីរបស់ប្រជាពលរដ្ខ មួយកន្លែង ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងខណៈដែលម្ចាស់ដីមិនដឹងនិងពុំមានការអនុញ្ញាត្ត ពីម្ចាស់ដីនោះឡើយ ។

កិច្ចប្រតិបត្តការឃាត់គ្រឿងចក្រ និងរថយន្តដឹកដីធនធំជាច្រើនគ្រឿងខាងលើនេះ គឺបានធ្វើឡើងយោងទៅតាមបណ្ដឹងរបស់ម្ចាស់ដី ដែលបានប្ដឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ ។ យោងតាមប្រភពព័ត៌មានពេលម្ចាស់ដី ដែលបានដាក់ពាក្យបណ្ដឹងទៅកាន់សាលាតំបូងខេត្តដោយ បានធ្វើការបញ្ជាក់ថារូបគាត់មានឈ្មោះ មិន ពុធជេដ្ឋានវណ្ណ ភេទប្រុស អាយុ៥១ ឆ្នាំ ជាមន្ត្រីរាជការផ្នែកសុខាភិបាល មានទីលំនៅរាជធានីភ្នំពេញ បានទិញដីស្រែធ្វើស្រូវឡើងទឹក មួយកន្លែង ចំនួន១ ហិចតា នៅចំណុចបឹងសម្រែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងអំឡុងឆ្នាំ២០១៦ ហើយក៏បានកាន់កាប់អាស្រ័យផលរហូតមក ។

ស្រាប់តែនៅ ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ មានឈ្មោះ ប៊ួយ មិនតាំ ភេទ ប្រុសអាយុ ៣២ ឆ្នាំជបជាតិវៀតណានប្រើប្រាសើឈ្នោះខ្មែរ បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ទៅជីកយកអាចម៍ដីរបស់គាត់ ដោយគ្មានការអនុញ្ញាត្តិ ទោះបីជាគាត់ម្ចាស់ដីបានធ្វើការហាមឃាត់យ៉ាងណាក៏មិនឈ្នះដែរ ។ម្ចាស់ដីបានបញ្ជាក់អោយដឹងទៀតថាក្រោយមក គាត់បានធ្វើពាក្យប្ដឹងទៅកាន់លោកមេឃុំស្វាយជ្រុំ ឱយជួយដោះស្រាយ លោកមេឃុំក៏បានកោះហៅឈ្មោះ បួយ មិនតាំ ជនជាតិវៀតណាម ប្រើឈ្មោះខ្មែររូបនេះ ទៅដោះស្រាយចំនួន ៣ លើកនៅសាលាឃុំ ប៉ុន្តែឈ្មោះនេះមិនចូលខ្លួនទៅដោះស្រាយនោះឡើយ។
ដោយមើលឃើញសកម្មភាពគឃ្លើនបែបនេះ ទើបរូបគាត់ដាក់ពាក្យប្ដឹងចូលទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយទាមទារសំណងការខូចខាតចំនួន ២ រយលានរៀល ទាមទារចាក់ដីលុបរណ្ដៅឱយដូចដើមវិញ និងសូមតុលាការអនុវត្តន៍ទៅតាមផ្លូវច្បាប់ ។

នៅក្នុងពេលឃាត់គ្រឿងចក្រនេះដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ក្រោយពីទទួលពាក្យបណ្ដឹងហើយរូបលោក និងលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់គ្រឿងចក្រ មានអេស្កាវ៉ាទ័រចំនួន ២ គ្រឿង និងរថយន្តជាច្រើនគ្រឿង នៅនឹងកន្លែងបទល្មើសជាក់ស្ដែងតែម្ដង ។
ព្រមជាមួយគ្នានោះលោកបានឃាត់មេការម្នាក់ ផងដែរដើម្បីយកទៅសាកសួរថា តើនរណាជាអ្នកបញ្ជាពីក្រោយខ្នងឲ្យមានការជីក កកាយដីរបស់គេដោយគ្មានច្បាប់អនុញ្ញាតបែបនេះ។

លោកបានបញ្ជាក់ថា៖ ការឃាត់គ្រឿងចក្រនេះ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់មកលោកថា៖ លោកមិនមានជាប់ពាក់ព័ន្ធនឹងរឿងនេះទេ នរណាធ្វើខុសសូមឱ្យចាត់ការតាមផ្លូវច្បាប់ចុះ ។ គួរំលឹកដែរថាឈ្មោះ ប៊ួយ មិនតាំង បានទិញដីនៅតំបន់នោះដើម្បីអភិវឌ្ឍន៍ឲ្យប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកឡើងគោក តាមគោលការរបស់ខេត្ត ប៉ុន្តែឈ្មោះនេះ តែងបានរំលោភបំពាន្ត លើប្រជាពលរដ្ឋ ដូចករណីខាងលើនេះជាដើម៕ធ.ដ
ដោយ៖ សុក្ខារិន


