រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករម៉កដឹកកៅអីរួចបន្តទៅបុកទ្វារដែកមុខផ្ទះបណ្តាលឲ្យម្ចាស់រម៉ករងរបួសធ្ងន
ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករម៉កដឹកកៅអីរួចបន្តបុកទ្វារដែកខាងមុខផ្ទះបណ្តាលឲ្យម្ចាស់រម៉ករងរបួសធ្ងន ហេតុការណ៍នេះ កើតឡើងកាល់ពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក់បាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8765 ធ្វើដំណើរស្រប់ទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ២៧១ ក្នុងល្បឿនលឿនក៏ជ្រុងចង្កូតទៅខាងស្តាំបុកគូទរម៉កដឹកកៅអីចំពីក្រោយពេញទំហឹងរួចបន្តជ្រុលទៅបុកទ្វារដែកបាក់វៀចចូលក្នុងផ្ទះ បែកកញ្ចក់ធ្វៀខាងក្នុងផ្ទះអស់មួយផ្ទាំងទៀត បណ្តាលឲ្យម្ចាស់រម៉ករងរបួសធ្ងន២នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកម្ចាស់រថយន្តបង្ករបានរត់គេងខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញរង់ចាំដោះស្រាយទៅតាមនីតិវិធី៕ធ.ដ
