ខេត្តក្រចេះ ឆ្លងកូវីដថ្មី១នាក់ (Video Inside)

ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនតែម្នាក់ទេក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួ លេខឆ្លងមានការថយចុះចំនួន ២នាក់ បើធៀបហ្នឹងម្សិលម៉ិញ ។

យោងតាមរដ្ឋបាលខេត្តអ្នកដែលទើបរកឃើញ ឆ្លងថ្មីម្នាក់នៅថ្ងៃនេះ គឺជាកុមារា អាយុ ១៣ឆ្នាំ រស់នៅក្នុងស្រុកឆ្លូង ដែលមានប្រវត្តិធ្លាប់បានប៉ះពាល់ជា មួយ អ្នកជំងឺកូវីដ១៩ពីមុនមក ។

ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២៥នាក់ ក្នុងនោះ មាន អ្នកជាសះស្បើយចំនួន ១៣នាក់ អ្នកកំពុងទទួលការព្យាបាល ១១នាក់ និងមានអ្នកស្លាប់ចំនួន ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner