ខេត្តសៀមរាប ឆ្លង៣៩នាក់ (Video Inside)

ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ ថ្មី ចំនួន៣៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងដែលកើនលើសម្នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានអ្នកឆ្លង៣៨នាក់និងមានអ្នកស្លាប់ ម្នាក់ផងដែរនោះ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមាននៅក្រុងសៀមរាប២៨នាក់, ស្រុកពួក ២នាក់, ស្រុកប្រាសាទបាគងម្នាក់,ស្រុកជីក្រែងចំនួន៣នាក់,  ស្រុកបន្ទាយស្រី២នាក់ និងមកពីខេត្តបន្ទាយមាន ជ័យចំនួន៣នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នៅថ្ងៃនេះ គឺជាស្ត្រីអាយុ៦២ឆ្នាំដែលបានឆ្លងកូវីដ១៩មិនទាន់បាន រយៈពេលមួយសប្តាហ៍នោះផង។

ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៦៧៦នាក់, ព្យាបាលជាសះ ស្បើយចំនួន១៧៨នាក់ និងមាន មនុស្សស្លាប់សរុប៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner