ហាងមីហឹរ Seoul សាខាផ្សារសុវណ្ណា មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ ហាងមីហឹរSeoul មីហឹរ៧យ៉ាង សាខាផ្សារ សុវណ្ណា ត្រូវប្រញាប់ធ្វើចត្តាឡីស័កនិងតាមដានសុខភាព។ ហាង មីហឹរ Seoul មីហឹរ ៧យ៉ាង សាខាផ្សារសុវណ្ណា នៃរាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក ជាច្រើននាក់ ដែលធ្វើការនៅហាង មីហឹរ Seoul មីហឹរ ៧យ៉ាង សាខាផ្សារសុវណ្ណានោះ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី ២៣ ខែមិថុនា ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ទី កន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈ ពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner