អប្សរាព្រឹកនេះ ២៤ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
BH1 ព្រឹកនេះ រដ្ឋសភា និងធ្វើការបើក សម័យប្រជំពេញអង្គ ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើ បេក្ខជន ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ៕ …ឃ្លីប… (អត្ថបទ រូបភាព ហេង សម្បត្តិ + អាន កាត់ត ប៊ុន ហុក)
C2 សម្ដេចក្រឡាហោម ស ខេង ផ្ដល់កិត្តិយសទទួលជួប លោកជំទាវ Eva Nguyem Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដើម្បីសម្ដែងការគួរសម និងជម្រាបលា ។…អានផ្ទាល់
C4 ក្រសួងមហាផ្ទៃបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិទាំង៣នាក់ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ជ្រកក្រោមផ្លាកអង្គការមាតាធម្មជាតិ ចង់ឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ៕…លោក សុខ ណេត…ឃ្លីប… (Page)
TN រដ្ឋមន្រ្តីក្រសួងព័ត៌មាន ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ដល់កុមារ គឺមានសារសំខាន់ណាស់ ដើម្បីឈានទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ បានយ៉ាងមានប្រសិទ្ធភាព ៕ …ឃ្លីប…(អត្ថបទ រូបភាព អាន កាត់ត ឈឹម ទីណា)
C13 ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណរដ្ឋាភិបាលអង់គ្លេស ដែលបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ។…អានផ្ទាល់(Page)
BT2 កម្ពុជា និងអង់គ្លេស គូសបញ្ជាក់ ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងភាពជាដៃគូ រវាងប្រទេសទាំងពីរ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត គ្រី សម្បត្តិ + អាន ស្រ៊ាង ដាលិន កន្និកា)
C1 អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ អាជ្ញាធររាជធានី ដែលបានសហការធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំ ទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង ៕…ឃ្លីប…២៖៣០
BH2 ក្រសួងការងារ ប្រកាសពីការ បើកប្រាក់ឧបត្ថម្ភ លើកទី៦២ ជូនកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅរោងចក្រ សហគ្រាស ៩១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ៕ …ឃ្លីប… (អត្ថបទ រូបភាព សួង ពិសិទ្ធ + អាន ឃុន ស្រីនុច + កាត់ត ប៊ុន ហុក)
វគ្គទី២៖សុវត្ថិភាពសង្គម
C3 ផ្សាររដ្ឋជាច្រើន បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់ ។…អានផ្ទាល់ (ដោយ៖ថេត វិចិត្រ)
BH3 អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមអនុវត្តការងារ យ៉ាងសកម្ម នូវផែនការសកម្មភាព ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព គ្រី សម្បត្តិ + អាន រ័ត្ម ចរិយា + កាត់ត ប៊ុន ហុក)
C10 សមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ ចុះរុះរើជញ្ជាំង និងដំបូល បែរចិញ្ចឹមត្រីក្នុងឃុំឆ្នុកទ្រូ នៅក្នុងស្រុកបរិបូណ៌៕…អានផ្ទាល់(ដោយ៖គឹមស៊ាន)
ខេត្តស្វាយរៀង
BH4 រដ្ឋបាលស្រុករំដួល សម្រេចបិទតូប លក់ដូរផ្សារកំពង់ចក ជាបណ្ដោះអាសន្ន ក្រោយរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ ជាអាជីវករ នៅក្នុងផ្សារនេះ ៕ …អានផ្ទាល់…
ខេត្តរតនគិរី
BH5 រដ្ឋបាលខេត្តរតនគិរី ចាប់ផ្តើមយកសំណាក អ្នកដែលពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ ទ្រង់ទ្រាយធំ ៕ …អានផ្ទាល់… (ផ្តល់ដោយ គតិ យុត្ត)
វគ្គទី៣៖រាយការណ៍តាមខេត្ត
C5 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៥ ទុនវិនិយោគជាង៣២លានដុល្លារ ។ …អានផ្ទាល់ (Page)
ខេត្តកំពង់ចាម
C14 ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត ដើម្បីចូលរួមក្នុងកម្មវិធីវិទ្យុ ពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកំពង់ចាម។…អានផ្ទាល់ (ដោយ៖លី ពៅ)
ខេត្តព្រះសីហនុ
C11 ប្រតិភូតំណាង ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកអំណោយជូនដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីជួយឧបត្ថម្ភជីវភាព ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)
ខេត្តកំពង់ធំ
C7 អតីតយុទ្ធជនចំនួន៨គ្រួសារ ទទួលបានអំណោយឧបត្ថម ពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី តាមរយៈឯកឧត្តម សោម ស៊ុន ៕…លោក ប៊ុន រដ្ឋា …ឃ្លីប…
ខេត្តបាត់ដំបង
C6 ខេត្តច័ន្ទបុរី ប្រទេសថៃ គ្រោងផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 ដល់អាជីវករលក់ដូរក្នុងផ្សារ និងតែកុងឡាន ទាំងថៃ និងខ្មែរ ដែលចេញ-ចូលតាមច្រកទ្វារអន្តរជាតិបានឡែម និងច្រកដូង(កំរៀង) ខេត្តបាត់ដំបង ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាន)
ខេត្តកំពង់ឆ្នំាង
C8 សមាជិកក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកជូនស្បៀងអាហារ ដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមផ្ទះចំនួន៣១គ្រួសារ ក្នុងស្រុកបរិបូណ៌ ៕…អានផ្ទាល់(ដោយ៖គឹមស៊ាន)
C9 សប្បុរសជន បាននាំយកម៉ាស់ អាកុល និងទឹកសុទ្ធ ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ ៕…អានផ្ទាល់(ដោយ៖គឹមស៊ាន)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
C12 ពលរដ្ឋ និងនិសិត្សចំនួន៧៦នាក់ ដែលជាប់គាំងនៅប្រទេសឥណ្ឌា នឹងមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខ ក្រោយមានការសម្របសម្រួលពីស្ថានទូតកម្ពុជានៅឥណ្ឌា។…អានផ្ទាល់
Z1 អេស្ប៉ាញ និងស៊ុយអែត ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពាន Euro 2020។…អានផ្ទាល់
Z2 ការប្រកួត នៅពូល F អាល្លីម៉ង់ ហុងហ្គារី បារាំង និងពរ័ទុយហ្គាល់ ចែកគ្នាម្នាក់មួយពិន្ទុ ។…អានផ្ទាល់
——–សូមជូន បទយកការណ៍
R71 «សាជីវកម្មខ្មែរ»ផលិតស្បែកជើងចេញពីស្បែកសត្វទោះធ្លាប់បរាជ័យក៏នៅតែមិនចុះចាញ់សិប្បកម្មផលិតស្បែកជើងចេញពីស្បែកសត្វគោ ស្បែកជ្រូក និងស្បែកចៀមមួយកន្លែង មានទីតាំងស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងសម្ងំផលិតជាបន្តបន្ទាប់ ស្របតាមការបញ្ជាទិញពីភ្ញៀវ។ ចំពោះការផលិត នេះត្រូវបានធ្វើឡើងអមដោយចំណុចពិសេសមួយ សម្រាប់តម្រូវស្របតាមការកុម្មង់ចង់បានរបស់ភ្ញៀវ។ ទេព កោសល្យ…ឃ្លីប
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ១៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ៕…ឃ្លីប…