ក្រុមសកម្មជនក្រោមស្លាកមាតាធម្មជាតិ សារភាពទោសកំហុស (Video Inside)

ក្រុមសកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន បានសារភាពនូវទោសកំហុស របស់ខ្លួនពាក់ព័ន្ធនឹងអំពើក្បត់ជាតិ, អំពើប្រមាថព្រះមហាក្សត្រជាទីគោរពសក្ការៈ និងអំពើរួមគំនិតក្បត់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃថ្ងៃទី២៣មិថុនា បានបញ្ជាក់ថា ជនសង្ស័យទាំង៣រូប បានសារភាពទទួល ស្គាល់ថាពួកគេពិតជាបានធ្វើសកម្មភាពក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរប្រឆាំងហើយឈានទៅផ្តួលរលំរាជរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងមហាផ្ទៃ បានចាត់ទុកថាសកម្មភាពប៉ុនប៉ងផ្តួលរំលំនោះ គឺជាវិធានការណ៍ផ្ទុយនឹងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជនសង្ស័យទាំង ៣ ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួននៅថ្ងៃទី១៦មិថុនា និងក្រោយមកនៅថ្ងៃទី២១មិថុនា ត្រូវតុលាការបានសម្រេចឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារព្រៃស ជាមួយការចោទស្ត្រីឈ្មោះ ស៊ុន រដ្ឋា និងបុរសយឹមលាងហ៊ី ពីបទប្រមាថអង្គព្រះ មហាក្សត្រនិងបទរួមគំនិតក្បត់, ចំណែកបុរសឈ្មោះ លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។

យោងតាមវីដេអូផ្សព្វផ្សាយតាមហ្វេសប៊ុក«កម្ចាត់ជនក្បត់» បុរស២នាក់ឈ្មោះ លី ច័ន្ទដារ៉ាវុត, និងឈ្មោះ យីម លាងហ៊ី, និងមនុស្សទី៣ជាស្ត្រីឈ្មោះស៊ុន រដ្ឋា គឺជាអ្នកទទួលបទបញ្ជារៀបចំនូវផែនការពិសពុល ផ្សព្វផ្សាយ អាក្រក់ដាក់មកលើប្រមុខរាជរដ្ឋាភិបាល និងពួកគេថែមទាំងបានប្រើសម្តីប្រមាថដាក់មកលើព្រះមហាក្សត្រថែម ទៀត។

វីដេអូដែលទម្លាយនូវភស្តុតាងក្បត់ជាតិ, អំពើប្រមាថព្រះមហាក្សត្រ និងអំពើរួមគំនិតក្បត់ របស់ក្រុមសកម្មជន មាតាធម្មជាតិទាំងនោះ ត្រូវគេរាយការណ៍ថាបានធ្វើនៅថ្ងៃទី១៤ឧសភាឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Conference ដោយមានការចូលរួមបង្វឹករៀបចំដោយឈ្មោះអាឡិចហ្សង់ដ្រូ ហ្គុងសាឡេ ដាវីដសុន។

ក្រសួង មហាផ្ទៃបានចាត់ទុកថាកិច្ចជួបប្រជុំថ្ងៃទី១៤ឧសភានោះ គឺជាទង្វើមានផែនការញុះញង់បញ្ឆេះឲ្យមានការបែក បាក់ជាតិនិងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងចេតនាបង្កអសន្តិសុខសង្គមនិងប៉ះ ពាល់ដល់ស្ថិរភាពជាតិ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner