អេស្ប៉ាញ និងស៊ុយអែត ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពាន Euro 2020
អត្ថបទដោយ៖
ចាន់ វិចិត្រ


ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះលើក្រុមជម្រើសជាតិស្លូវ៉ាគី ៥-០ វគ្គសន្សំពិន្ទុពូល E នៃព្រឹត្តិការណ៍ Euro 2020 ដែលបានធ្វើឡើងនៅកីឡដ្ឋាន Estadio de La Cartuja ស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ ។


អ្នកចាំទីរបស់ក្រុមស្លូវ៉ាគី Martin Dubravka និងខ្សែបម្រើ Juraj Kucka ធ្វើឲ្យចូលទីខ្លួនឯង ជាមួយនឹងការបន្ថែមគ្រាប់បាល់របស់កីឡាករ Aymeric Laporte នៅនាទី៤៥+៣ Pablo Sarabia នៅនាទី៥៦ និងនៅនាទី៦៧ ជាការស៊ុតរបស់ Ferran Torres បានយ៉ាងល្អ ធ្វើអោយអេស្ប៉ាញ ឈ្នះ ស្លូវ៉ាគី ៥ទល់០ ។ ចំណែកឯជំនួបមួយគូទៀតនៅកីឡដ្ឋាន Saint Petersburg ប្រទេសរុស្ស៊ីវិញ ប៉ូឡូញ ចាញ់ ស៊ុតអែត ២ទល់៣ ។



លទ្ធផលនេះបានជួយក្រុមអេស្ប៉ាញ មាន ៥ពិន្ទុ ឈរលេខ២ ខណៈស៊ុយអែត លេខ១ មាន៧ពិន្ទុ នៅពូល F មានកៅអីឡើងវគ្គ ១៦ក្រុម ឯក្រុមស្លូវ៉ាគី លេខទី៣ និងប៉ូឡូញ លេខ៤ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។