ហាង La Petangue មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)
អ្នកដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាង La Petangue ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដាន សុខភាព។ ហាង La Petangue មានទីតាំងស្ថិតនៅសង្កាត់ទូលទំពូង១ នៃខណ្ឌចំការមនក្នុងរាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចូលរួមក្នុងកម្មវិធីជប់ លៀងនៅហាង La Petangue នោះកាលពីយប់ថ្ងៃទី២២មិថុនារវាងពីម៉ោង១១យប់ ដល់ម៉ោង១កន្លះ ឈានចូល ព្រឹកថ្ងៃទីថ្ងៃទី១៣មិថុនា។ សេចក្តីរាយការណ៍បន្តថា អ្នកជំងឺកូវីដ-១៩ នោះមិនបានពាក់ម៉ាស់ឡើងក្នុងពិធីដែល មានការជួបជុំគ្នានោះ និងថែមទាំងបានប៉ះពាល់ជាមួយអ្នកចូលរួមប្រមាណ២០នាក់ដែលមិនបានពាក់ម៉ាសដូច គ្នានោះផងដែរ។ រាជធានីភ្នំពេញដែលបានដាក់ចេញនូវកាតព្វកិច្ចពាក់ម៉ាស ធ្លាប់បានព្រមានការដាក់ពិន័យលើ មនុស្សដែលមិនអនុវត្តតាមវិធានសុខាភិបាល។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទីកន្លែងនិងនៅពេលវេលានោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។