អ៊ីស្រាអែលបង្កើនវិធានការណ៍ប្រឆាំងនឹងវីរុសកូវីដ-១៩ឡើងវិញ ចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសបម្លែងខ្លួនថ្មី “Delta”

អ៊ីស្រាអែល៖ មន្ត្រីសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១២៥ករណី ហើយវាជាលើកដំបូងក្នុងរយៈពេល២ខែ សម្រាប់ករណីឆ្លងមានលើសពី១០០ករណី ។

ក្រសួងសុខាភិបាលអ៊ីស្រាអែលបញ្ជាក់ថា ៧០ ភាគរយនៃករណីឆ្លងថ្មីៗទាំងនេះ គឺជាវីរុសបម្លែងខ្លួនថ្មី ឌែលតា “Delta” ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។ ជាការឆ្លើយតបនោះ រដ្ឋាភិបាលអ៊ីស្រាអែលកំពុងជំរុញអោយប្រជាជនចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេស និងអំពាវនាវដល់ឪពុកម្តាយអនុញ្ញាតអោយកូនរបស់ពួកគេ ដែលមានអាយុពី១២ទៅ១៥ឆ្នាំទទួលការចាក់វ៉ាក់សាំង ។

គួរកត់សម្គាល់ កន្លងមក ប្រទេសអ៊ីស្រាអែលបានបន្ធូរបន្ថយវិធានការណ៍រឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីបានធ្លាក់ចុះ ដោយសារអត្រាចាក់វ៉ាក់សាំងការពារខ្ពស់ ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner