អាជ្ញាធរសុខាភិបាលឥណ្ឌា៖ វីរុសបម្លែងខ្លួនថ្មី “Delta Plus” កំពុងបង្កជាការព្រួយបារម្ភជាខ្លាំង

ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញវីរុសបម្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលអាចបង្កជាការព្រួយបារម្ភខ្លាំង និងថា ករណីឆ្លងវីរុសនេះមួយចំនួនត្រូវបានគេរកឃើញនៅក្នុងរដ្ឋចំនួន៣ហើយ ។

អគ្គលេខាធិការសុខភាពសហព័ន្ធរបស់ឥណ្ឌា លោក រ៉ាចេស ប៊ូសាន (Rajesh Bhushan) បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយថា វីរុសបម្លែងខ្លួនថ្មីនេះ ត្រូវគេកំណត់អត្តសញ្ញាណក្នុងតំបន់ថា ជាវីរុស ឌែលតា ផ្លាស់ “Delta Plus” វាត្រូវបានគេរកឃើញរហូតដល់១៦ករណីឯណោះនៅក្នុងរដ្ឋ ម៉ាហារ៉ាស្ត្រា (Maharashtra)  ។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលឥណ្ឌាក៏បានសម្តែងពីការព្រួយបារម្ភរបស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងវីរុសបម្លែងខ្លួនថ្មី Delta Plus ដែលកំពុងកើនឡើងការឆ្លងរីករាលដាល និងបានណែនាំអោយបណ្តារដ្ឋនានាបង្កើនការធ្វើតេស្តជាបន្ទាន់ ។

គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់មនុស្សចំនួន៨,៦លាននាក់ ខណៈដែលប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់មនុស្សពេញវ័យទាំងអស់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner