សហរដ្ឋអាមេរិកបញ្ជូនវ៉ាក់សាំង Johnson & Johnson ចំនួន៣លានដូសទៅអោយប្រេស៊ីល

អាមេរិក៖ មន្រ្តីសេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នឹងដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសចំនួន៣លានដូសទៅអោយរដ្ឋាភិបាលប្រេស៊ីល ជាប្រទេសឈរលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ខ្ពស់ជាងគេបំផុតលើពិភពលោក ។

មន្រ្តីអាមេរិកបានបន្ថែមថា ការចែកចាយវ៉ាក់សាំងខាងលើនេះ គឺជាផ្នែកមួយនៃការសន្យារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបរិច្ចាគវ៉ាក់សាំង៨០លានដូស ដោយវានឹងត្រូវដឹកជញ្ជូនចេញពីទីក្រុង ហ្វ័ត ឡូឌើឌែល (Fort Lauderdale) រដ្ឋផ្ល័ររីដា (Florida) តាមជើងហោះហើរ អាហ្ស៊ុល (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ ខេមភីណាស់ (Campinas) ជាទីក្រុងមួយមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុងសៅប៉ូឡូ (Sao Pualo) ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ។

គួរកត់សម្គាល់ ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្នុងគ្រាដែលប្រេស៊ីលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនប្រេស៊ីលជាងកន្លះលាននាក់ ធ្វើអោយមានការបែកបាក់ផ្នែកនយោបាយកាន់តែជ្រៅ នៅមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំក្រោយ ក៏ដូចជាបង្កភាពចលាចលពេញផ្ទៃប្រទេសផងដែរ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner